បបួលក្មួយរួមរ័ក នាងមិនព្រមចាប់រំលោភរួចសម្លាប់ចោលសពទាំងអាក្រាត
ខេត្តកោះកុង ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា បន្ទាប់ពីប្រទះឃើញសពទាំងអាក្រាតកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចក្នុងព្រៃដីថ្មី ស្ថិតក្នុងភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ពេលនេះសមត្ថកិច្ចចាប់ខ្លួនឃាតកររំលោភសម្លាប់បានហើយ ។
គួររម្លឹកថា លើសសាហាវ ! រំលោភរួចសម្លាប់ចោលសពទាំងអាក្រាត
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួនឈ្មោះ ខុន ស៊ិញ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរធ្វើចម្ការ ត្រូវជាពូរបស់ក្មេងស្រីរងគ្រោះឈ្មោះ ឡាយ ស្រីងីន អាយុ១៤ឆ្នាំ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា មុនពេលកើតហេតុខ្លួនបានដឹកក្មួយស្រីទៅឃ្វាលគោរួចត្រឡប់មកផ្ទះវិញសិន បន្ទាប់មកក៏ដឹកតាមម៉ូតូទៅកន្លែងឃ្វាលគោម្តងទៀត ខណៈដល់កន្លែងកើតហេតុក៏បបួលក្មួយស្រីរួមរ័ក តែក្មួយមិនព្រម ក៏ចាប់រំលោភតែម្តង ដោយបានខាំចុងដោះទាំងសងខាងស្ទើរតែដាច់ និងយកខោរឹតកបន្ថែមរហូតស្លាប់តែម្តង ៕
No comments:
Post a Comment